ប្រជាពលរដ្ឋ ផ្ទុះការតវ៉ាយ៉ាងខ្លាំងក្លា ចំពោះលោកស្រី កាំង ហ្គិចណៃ បានកាយដីបំណងសង់របងរំលោភលេីផ្លូវសាធារណៈ នៅក្រោយវត្តគល់ទទឹង

ភ្នំពេញ៖ ប្រជាពលរដ្ឋផ្ទុះកំហឹង តវ៉ាយ៉ាងខ្លាំងក្លា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងលោកស្រី កាំង ហ្គិចណៃ ដែលជាអ្នកមានស្តុកស្តម្ភមួយរូប បានធ្វេីសកម្មភាពកាយដី បំណងសង់របងរំលោភលេីផ្លូវសាធារណៈ នៅក្រោយវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋជាច្រេីននាក់ បានប្រមូលផ្តុំគ្នាជាច្រេីននាក់ ដោយបានយកអេស្កាវ៉ាទ័រ កាយលុបដោយខ្លួនឯង ចំពោះដីទទឹងប្រមាណ៥ម៉ែត្រ និង បណ្តោយ៣៧០ម៉ែត្រ ខណៈដីសាធារណៈ សរុប គឺ ទំហំទទឹងសរុបចំនួន១៥ម៉ែត្រ ។
នៅកន្លែងតវ៉ា លោកស្រី មីង ស្រី បានថ្លែងថា ដីនេះ ជាដីផ្លូវសាធារណៈ ដែលកន្លងមកមានទំហំ៣០ម៉ែត្រ តែក្រោយមក សល់តែ១៥ម៉ែត្រ ប៉ុណ្ណោះ បែរជា លោកស្រី កាំង ហ្គិចណៃ មករំលោភបំពានចំនួន៥ម៉ែត្រ បន្ថែមទៀត ។ លោកស្រី បន្តថា ប្រជាពលរដ្ឋ ចង់បានតែដីសាធារណៈមកប្រេីប្រាស់វិញប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុមប្រជាពលរដ្ឋ សង្កត់ធ្ងន់ថា លោកស្រី កាំង ហ្គិចណៃ រូបនេះ តែងតែកាយដីជាច្រេីនលេីកច្រេីនមកសារមកហេីយ មិនដឹងថា លោកស្រី អាងអ្វីនោះទេ ។
ទាក់ទងនឹងបញ្ហានេះ ក្រុមការងារយើង ពុំទាន់អាចសុំការឆ្លេីយតបពី លោកស្រី កាំង ហ្គិចណៃ បានទេ ដោយសារលោកស្រីពុំមានវត្តមាន នៅកន្លែងតវ៉ា នោះទេ ៕ដោយប៊ុនធី

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner