ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញធ្វើទស្សនៈកិច្ច នៅរោងចក្រស៊ូយ៉ាង ផលិតអំពូលភ្លើង និងខ្សែភ្លើង នៅខេត្តស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបាន ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀង និងប្រតិភូអមដំណើរបានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រផលិតអំពូលភ្លើង និងខ្សែភ្លើង នៅរោងច្រ ស៊ូយ៉ាង ស្ថិតក្នុភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង ស្ថិតនៅតំបន់ហ្គីហ្គារីស្សត ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោក Owen Lee អគ្គនាយកក្រុមហ៊ុនក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនៈភាពរបស់ក្រុមហ៊ុន ដែលបានដាក់ឲ្យដំណើរការចាប់តាំងពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺខ្សែរសង្វាក់ផលិតកម្មបានដំណើរការយ៉ាងល្អ ដោយរគោរពតាមច្បាប់ និងបទដ្ឋានគត្តិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេស ក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់កម្មករ កម្មការិនី តាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការថែរក្សាអនាម័យ ដើម្បីទប់ស្កាត់ និងបង្ការនូវជម្ងឺកូវីដ១៩ ។

ដោយឡែកបច្ចុប្បន្ននេះពិភពលោកបាននឹងកំពុងរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្ងឺកូវដី១៩ ដែលបានធ្វើឲ្យដំណើរការអាជីវកម្ម ទេសចរណ៍ ផលិតកម្ម និងវិស័យ ផ្សេងៗទៀតត្រូវបានផ្អាកដំណើរការ និងបានធ្វើឲ្យចំណូលសេដ្ឋកិច្ចត្រូវបានធ្លាក់ចុះជាលំដាប់។ ដោយឡែកសម្រាប់ខ្សែរសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ស៊ូយ៉ាង ពុំមានការរាំងស្ទះដោយសារជម្ងឺកូវីដនោះទេ គឺនៅតែបន្តដំណើរការផលិតជាធម្មតា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner