ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យសម្ដេចតេជោ មានប្រសាសន៍ថា ទីណា​មាន​ទុកលំបាកទីនោះតែងតែមានវត្តមានសម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្ដម ណុប  រ័ត្ននិមល    ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យសម្ដេចតេជោហ៊ុនសែន  តំណាងឯកឧត្តម  កិត្តិបណ្ឌិត  ហ៊ីង  ប៊ុនហៀង  នាយករងខុទ្ទកាល័យសម្តេចតេជោ  ហ៊ុន  សែន បានថ្លែងដូចនេះក្នុងខណៈអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលបានរងផលប៉ៈពាល់ដោយសារ​ទឹកជំនន់​កន្លង​មកនៅក្នុងឃុំរកា និងឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន៣០០គ្រួសារ ដោយក្នុង១​គ្រួសារទទួលបានអង្ករ១ប៉ាវ ត្រីខ១យួរ មី១កេស និងថវិការ៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិការជូនសាលាស្រុក និងសមត្ថកិច្ចផងដែរ កាលពីព្រឹកថ្ងៃទី៣០ តុលា ឆ្នំា២០២០ ។

ឯកឧត្ដម ណុប  រ័ត្ននិមល បានបន្តថា ជាក់ស្ដែងនៅក្នុងអំឡុងពេលមានទឹកជំនន់កន្លងមកថ្មីៗសម្ដេច​តេជោហ៊ុនសែន បានចេញបញ្ជាបន្ទាន់ ដល់អាជ្ញាធរពាក់ពន្ទ័គ្រប់លំដាប់ថា្នក់ចុះជួយអន្តរាគមន៍​សង្រ្គោះ​ជំលៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនិងផ្ដល់អំណោយសង្រ្គោះទៅកាន់គោលដៅរងគ្រោះទឹកជំនន់ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយអាជ្ញាធរមិនបានដឹងនោះទេ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាបានបញ្ជូនកម្លាំងសមាជិកតាមសាខាកាកបាទក្រហមនិងអំ ណោយសង្រ្គោះ​បន្ទាន់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់បានទាន់ពេលវេលា  ក្នុងនោះដែរឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រុមការងារ និងកម្លំាងកងទ័ពចុះគ្រប់ទីកន្លែងដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋជាបន្ទាន់ នៅតំបន់ប្រឈមគ្រោះថ្នាក់ទឹកហូរខ្លាំងដោយមិនគិតពីពេលវេលាយប់ ថ្ងៃសោះឡើយ  ជាពិសេស​ព្រៈមហាក្សត្រនៃព្រៈរាជាណាចក្រកម្ពុជាក៍បានចាត់មន្រ្តីនាំយកអំណោយចុះចែកប្រជាពលរដ្ឋផងដែរ។

ឯកឧត្ដមបន្តថា ចំណែកអតីតមេបក្សប្រឆាំង និងជនអគតិមួយចំនួនបានតែនិយាយអួតអាងស្រែកពីបរទេសថា ខ្លួនស្នេហាជាតិស្រលាញ់ប្រជាពលរដ្ឋ ប៉ុន្តែនៅពេលប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំងឺកូវីដ១៩​និងទឹក​ជំនន់ក្នុង១៩ខេត្ត រាជធានី  មិនដែលឃើញមេអួតអាងនោះចេញលិខិតថ្លែងនូវការសោកស្ដាយ       មរណៈទុក្ខ ឬជួយជាស្បៀងអារហារដល់ប្រជាពលរដ្ឋដែលរងគ្រោះបានម្ដងណានោះឡើយបានតែសន្យាខ្យល់ មិនដែល​បានធ្វើអ្វីមួយជាធំដំជូនជាតិ និងប្រជាជនកម្ពុជាម្ដងណាឡើយ មានតែញុះញង់​បរទេសឱ្យផ្ដាច់ជំនួយពី​កម្ពុជាទៅវិញ។

ឯកឧត្ដម បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋចូលរួមការពារថែរក្សាសន្តិភាព បន្តនូវការជឿជាក់​លើការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន និងបន្តការគាំទ្របេក្ខភាពសម្ដេច ជានាយករដ្ឋមន្រ្តីគ្រប់​អាណត្តិជាបន្តបន្ទាប់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner