កងពលតូចលេខ៧០ បានទទួលអំណោយថ្នាំពេទ្យ និងស្បែកជើង ពីសប្បុរសជន
កងពលតូចលេខ៧០ បានទទួលអំណោយថ្នាំពេទ្យ និងស្បែកជើង ពីសប្បុរសជន ដើម្បីចូលរួមចំណែកការងារមនុស្សធម៍ ការគិតគូរ អំពីសុខភាព និងទុក្ខធុរៈរបស់យោធិន។នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពល តំណាងឲ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពល បានទទួលអំណោយថ្នាំពេទ្យ និងស្បែកជើង ពីសប្បុរសជន ដែលបានឧបត្ថម្ភជូនកងពល។ ពិធីនេះដែរបានធ្វើឡើងតាមរយៈ លោក ខឹម ចន្ថា និងភរិយា លោក សូលាភ លាក់ និងភរិយា ព្រមទាំង សប្បុរសជននៅក្រុងឡូវែល សហរដ្ឋអាមេរិក មានដូចជា:ថ្នាំពេទ្យ និងស្បែកជើង ដើម្បីចូលរួមចំណែកការងារមនុស្សធម៍ និងទំនុកបំរុងដល់កងកម្លាំងរបស់កងពលតូចលេខ៧០។ សូមជម្រាបថា កន្លងមកកងពលក៏បានទទួលអំណោយពីសប្បុរសជនច្រើនជាបន្តបន្ទាប់ ដែលសកម្មភាពនេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ មានប្រសាសន៍ថា នេះជាការបង្ហាញអំពីវប្បធម៌នៃចែករំលែក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ខឹម ចន្ថា និងភរិយា លោក សូលាភ លាក់ និងភរិយា ព្រមទាំង សប្បុរសជននៅក្រុងឡូវែល សហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារអោយជួបប្រទះនឹងពុទ្ធពរ៤ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។