ការស្ទង់មតិថ្មីមួយបង្ហាញថា លោក ចូ បៃដិន បន្តនាំមុខលោក ដូណាល់ ត្រាំ នៅទូទាំងប្រទេស
អាមេរិក៖ គិតត្រឹមថ្ងៃអាទិត្យ(ម៉ោងក្នុងតំបន់) មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃអង្គារនេះ លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេស ចំពេលអ្នកបោះឆ្នោតមានការព្រួយបារម្ភខ្លាំងអំពីជម្ងឺរាតត្បាត Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក បៃដិន មានការគាំទ្រនាំមុខលោក ត្រាំ ចំនួន ៥១% ទល់នឹង ៤៣% នៅក្នុងការស្ទង់មតិថ្មីចុងក្រោយបំផុតរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង Ipsos ដែលបានធ្វើឡើងចន្លោះពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក ត្រាំ ទទួលបានការគាំទ្រប្រកៀកប្រកិតនឹងលោក បៃដិន នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន ដែលគ្រប់គ្រាន់អាចឲ្យលោកឈ្នះបានប្រតិភូចំនួន ២៧០ នៃប្រតិភូសរុបចំនួន ៥៣៨ នាក់នៃអង្គបោះឆ្នោត ដែលជាចំនួនត្រូវការដើម្បីឈ្នះការបោះឆ្នោត ។
គួរបញ្ជាក់ថា ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ និង Ipsos បង្ហាញថា ការប្រកួតប្រជែងនៃការបោះឆ្នោតលើកនេះ មានការប្រកៀកប្រកិតខ្លាំងនៅក្នុងរដ្ឋ ផ្លផ្ល័ររីដា, រដ្ឋណតស៍ ខារ៉ូលីណា និងរដ្ឋ អារីហ្សូណា ៕