រយៈពេល៤ថ្ងៃ ឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់
យោងតាម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអោយដឹងថា ក្នុងរយៈពេល៤ថ្ងៃ នាឱកាស ឈប់ សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរ សរុប ៦៤ម៉ឺន៤ពាន់៦៩៨ នាក់ ក្នុងនោះមានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣ម៉ឺន៥ពាន់៥៦៨ នាក់ និងភ្ញៀវបរទេសមានចំនួនប្រមាណ ៩ពាន់១៣០ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថាខេត្តដែលទទួលបានភ្ញៀវទេសចរណ៍ដើរកម្សាន្តច្រើនជាងគេគឺ ខេត្តសៀមរាប ដែលមានភ្ញៀវទេសចរណ៍១៦ម៉ឺន៧ពាន់២២៥ នាក់,ខេត្តកំពត មានចំនួន៧ម៉ឺន៣ពាន់៥៩២នាក់,ខេត្តព្រះសីហនុ មានចំនួន៥ម៉ឺន៤ពាន់៤០០ នាក់, ខេត្តកណ្តាល មានចំនួន ៥ម៉ឺន១ពាន់៨៦២ នាក់, ខេត្តកំពង់ស្ពឺ មានចំនួន ៤ម៉ឺន៣ពាន់២៤៤ នាក់, ខេត្តកែប មានចំនួន ៣ម៉ឺន៨ពាន់៥៥៨ នាក់, ខេត្តកោះកុង មានចំនួន ២ម៉ឺន៨ពាន់២៧៥ នាក់និងខេត្តមណ្ឌលគិរី មានចំនួន ២ម៉ឺន២ពាន់២៣ នាក់៕