គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកជាង៩៣លាននាក់ហើយ បានបោះឆ្នោតមុនកំណត់ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី
អាមេរិក៖ គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកជាង៩៣លាននាក់ហើយ បានបោះឆ្នោតមុនកំណត់សម្រាប់ជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ខណៈថ្ងៃបោះឆ្នោតធំនឹងត្រូវរៀបចំឡើងនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
បើតាមការប៉ាន់ស្មាននោះ តួលេខនេះ ស្មើនឹង៦៨ភាគរយនៃសន្លឹកឆ្នោតសរុបកាលពីការបោះឆ្នោតកាលពីឆ្នាំ២០១៦កន្លងទៅ ។
ស្របពេលជាមួយគ្នានោះដែរ កាសែតអង់គ្លេស The Guardian បានឱ្យដឹងថា លោក ចូ បៃដិន បាននាំមុខលោក ដូណាល់ ត្រាំ ក្នុងការស្ទង់មតិថ្នាក់ជាតិក្នុងរដ្ឋសំខាន់ៗដូចជា Florida, Pennsylvania, Michigan, North Carolina, Arizona, Wisconsin និងរដ្ឋ Iowa ខណៈដែលលោក ត្រាំ នាំមុខលោក បៃដិន តែរដ្ឋ Ohio មួយប៉ុណ្ណោះ ៕