វៀតណាម​ខាតបង់​សេដ្ឋកិច្ច​ដ៏​ធំ​ ​ជាង​៤​៣​០​លាន​ដុល្លារ​ ​ព្រោះ​ព្យុះសង្ឃរា​ ​M​o​l​a​v​e​

ព្យុះសង្ឃរា​ ​M​o​l​a​v​e​ ​ដែល​បាន​ប្រហារ​តំបន់​កណ្តាល​នៃ​ប្រទេស​វៀតណាម​ ​កាលពី​ស​ប្តាហ៍​មុន​នោះ​ ​បាន​បណ្តាលឲ្យ​ប្រទេស​នេះ​ខាតបង់​សេដ្ឋកិច្ច​តម្លៃ​ប្រមាណ​១​០​ទ្រី​លាន​ដុ​ង​ឬ​ ​៤​៣​០​.​១​៦​លាន​ដុល្លារ​អាមេរិក​ ​នេះ​បើ​តាម​ស្ថិតិ​មកពី​បណ្តា​ខេត្ត​ដែល​រង់​ផល​ប៉ះពាល់​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​V​N ​Express​ ​នា​ថ្ងៃ​ទី​២​ ​វិច្ឆិកា​ ​២​០​២​០​នេះ​។​


​ប្រភព​ថា​ ​ទំហំ​ខូ​ត​ខាត​គឺ​លើស​ជាង​ការ​ខាតបង់​ដោយសារតែ​គ្រោះ​មហន្តរាយ​ពេញ​មួយ​ឆ្នាំ​២​០​១​៩​ ​ដល់ទៅ​ជិត​១​.​៥​ដង​ ​ដែល​មាន​ត្រឹម​៣​០​២​.​៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ​ក្នុង​នោះ​ ​ភាគច្រើន​ខាតបង់​ខ្លាំង​ព្រោះ​ទឹកជំនន់​ ​ព្យុះ​ ​និង​បំណាក់​ដី​។​


​គិត​ត្រឹម​ថ្ងៃអាទិត្យ​ ​ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​នៅ​វៀតណាម​៣​៣​នាក់​ហើយ​ ​ខណៈ​ដែល​មនុស្ស​៤​៩​នាក់​ទៀត​ ​បាត់ខ្លួន​ ​ផ្ទះ​ជាង​៧​២​០​កន្លែងត្រូវ​បាន​បំផ្លាញ​ ​និង​១​៧​៦​៧​៩​០​ខ្នង​ទៀត​ ​បំផ្លាញ​យ៉ាង​តំណំ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner