អាមេរិក​នឹង​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​ពី​​ថៃ​ ​​​ចុង​ឆ្នាំ​២​០​២​០​នេះ​

សហរដ្ឋអាមេរិក​នឹង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​ពី​ប្រទេស​ថៃ​ហើយ​ ​ដោយ​ការ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ទំនិញ​របស់​ថៃ​នេះ​នឹង​ចូលជាធរមាន​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ធ្នូ​ ​២​០​២​០​ខាងមុខនេះ​។​


​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក​ ​ហៅ​កាត់​ថា​ ​G​S​P​ ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​តាមរយៈ​ការនាំចូល​ទំនិញ​មិន​គិត​ពន្ធ​ ​ទៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ប្រមាណ​៣​៥​០​០​មុខ​ទំនិញ​ ​ពី​បណ្តា​ប្រទេស​និង​តំបន់​ជាង​១​០​០​ ​នេះ​បើ​តាម​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​អាមេរិក​។​


​លោក​ដូ​ណា​ល់ ​ត្រាំ​ ​ប្រធានាធិបតី​អាមេរិក​ ​កាលពី​ថ្ងៃសុក្រ​ស​ប្តាហ៍​មុន​ ​បាន​គូស​បញ្ជាក់​ថា​ ​«​ខ្ញុំ​បាន​កំណត់​ហើយ​ថា​ ​ប្រទេស​ថៃ​នឹង​មិន​ត្រូវ​បាន​សហរដ្ឋអាមេរិក​ផ្តល់​នូវ​ការ​ចូល​ដំណើរការ​ប្រកបដោយ​សមធម៌​ ​និង​សម​ហេតុផល​ចំពោះ​ទី​ផ្សារ​របស់​ខ្លួន​ទៀត​ទេ​»​ ​តាមរយៈ​លិខិត​មួយ​ច្បាប់​ ​ជូន​សភា​អាមេរិក​ ​លោក​ត្រាំ​បន្ត​ទៀត​ថា​ ​«​ខ្ញុំ​បាន​កំណត់​ថា​ ​វា​គឺជា​រឿង​សាក​សម​ក្នុង​ការ​ព្យួរ​សន្ធិសញ្ញា​រួច​ពន្ធ​ ​ផ្អែកលើ​កម្មវិធី​ ​G​S​P​ ​នេះ​»​ ​។​


​ការ​សម្រេច​ផ្អាក​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​បណ្តាលមកពី​ថៃ​ខ្វះខាត​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិភាព​ ​ក្នុង​ការ​ផ្តល់​ជូន​អាមេរិក​នូវ​ច្រក​ទី​ផ្សារ​សម​ហេតុផល​ ​និង​គ្រប់គ្រាន់​ ​សម្រាប់​ផលិតផល​សាច់ជ្រូក​។​ ​ប្រទេស​ថៃ​ ​ក្រោយ​ការ​ផ្អាក​កម្មវិធី​ចាប់ពី​ចុង​ឆ្នាំ​២​០​២​០​នេះ​ ​នឹង​ត្រូវ​បង់​ប្រាក់​៨​១​៧​លាន​ដុល្លារ​អាមេរិក​ ​លើ​ទំនិញ​នាំចូល​ទៅ​អាមេរិក​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner