ប្រាសាទ ប្រីយ៍ពុំសូវមាន អ្នកស្គាល់!!!
ប្រាសាទប្រីយ៍ កសាងឡើងតាមរចនាបថបាយ័ន្ត ដោយព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ឧទ្ទិសដល់ព្រះពុទ្ធសាសនា ។
ប្រាសាទនេះស្ថិតនៅតំបន់ អង្គរ ខេត្តសៀមរាប ម្ដុំប្រាសាទនាគព័ន្ធ (វង់ ធំ) ។ ប្រាសាទប្រីយ៍ មានទំហំតូច និងមានការបាក់បែកអស់ជាច្រើន នៅសល់តែតួប្រាសាទកណ្ដាល បណ្ណាល័យ និងកំពែងព័ទ្ធជុំវិញ ។ បរិវេណប្រាសាទ មានសភាពស្ងប់ស្ងាត់ កម្រនឹងមានអ្នកទេសចរណ៍ចូលទៅទស្សនា ៕
ប្រភពមកពី eangsophalleth