តោខៀវ Chelsea ទទួលបាន៣ពិន្ទុ ឈរកំពូលតារាង Group E នៅ Champions League រដូវកាល ២០២០
អត្ថបទដោយ៖
សារ៉ាន ទីងី
ក្រុមតោខៀវ Chelsea ទទួលបាន៣ពិន្ទុ ក្រោយយកឈ្នះ Rennes ក្នុងលទ្ធផល ៣:០ នៃការប្រកួតក្របខ័ណ្ឌ Champions League រដូវកាល ២០២០ កាលពីយប់មិញ នៅកីឡដ្ឋាន Stamford Bridge ។ ជ័យជំនះរបស់តោខៀវ រកបាននៅវគ្គទី១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ២គ្រាប់ធ្វើសម្រេចដោយកីឡាករ Timo Werner នៅនាទី១០ និងនាទី៤១ លុះចូលវគ្គទី២ Tammy Abraham រកបានគ្រាប់ទី៣ លទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោង៩០នាទី តោខៀវ Chelsea បានយកឈ្នះ Rennes ក្នុងលទ្ធផល ៣:០ ។
សូមបញ្ជាក់ថា សម្រាប់ប្រកួតជើងទី២ នៃការប្រកួត ក្របខ័ណ្ឌ Champions League ក្រុមតោខៀវ Chelsea និងត្រូវធ្វើដំណើរទៅលេងផ្ទះ Rennes វិញម្តង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។