កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបជនសង្ស័យប្រុសស្រី៤នាក់ ដកហូតគ្រឿងញៀនជិត១គីឡូក្រាម
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បើកប្រតិបត្ដិបង្ក្រាបជនសង្ស័យប្រុស ស្រីចំនួន៤នាក់ ឈានដល់ដកហូតថ្នាំញៀនជិត១គីឡូក្រាម។ ហេតុការណ៍ខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០នៅបន៩ជួលលេខ១៦ផ្លូវលំក្រុម៣ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោកណេងសាមឿននាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ប្រាប់ឲ្យដឹងថា ដោយបានការយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងចង្អុលបង្ហាញឲ្យសហការគ្នាជាមួយកម្លាំងនគរបាលទទួលផែនគ្រឿងញៀន បានចុះរដ្ឋបាលនៅដីឡូតិ៍គ្មានលេខបន្ទប់លេខ១៦ផ្លូវលំក្រុម៣ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ ជាបន្ដបន្ទាប់ និងដកហូតម្សៅក្រាមសថ្លាបានសរុបចំនួន២០កញ្ចប់,ធំ១០កញ្ចប់, តូច១០កពា្ចប់មានទម្ងន់ប្រហែលជិតមួយគីឡូក្រាម។
លោកវរសេនីយ៍ឯកម៉េងវិមានតារាអធិការខណ្ឌមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០នេះថា ជនសង្ស័យចំនួន០៤នាក់៖
ទី១-ឈ្មោះសុខលីនភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។
ទី២-ឈ្មោះហុងបូរីភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។
ទី៣-ឈ្មោះវ៉ាន់ធីភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅវត្តនន្ទមុនីភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។
និងទី៤-ឈ្មោះហុិនសុបិនភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរមុនរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ផ្លូវលំភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យភ្នំពេញ។
លោកបានបន្ដថាកាលពីថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១១ និង០០នាទីកម្លាំងជំនាញនៃអធិការដ្ឋានននគបាលខណ្ខមានជ័យសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានល្បាតត្រួតពិនិត្យតាមបណ្ដាយផ្លូវព្រះមុនីរ៉េតលុះដល់មុខវត្តនន្ទមុនីភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យក៍បានឃាត់ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់វ៉េវពណ៌ខ្មៅក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន១០កញ្ចាប់ថង់តូចនិង១កញ្ចាប់ថង់ធំលាក់ទុកនៅក្នុងហោប៉ៅខោរបស់ឈ្មោះវ៉ាន់ធី ហើយជនសង្ស័យបានសារភាពថាយកថ្នាំញៀនទាំងអស់នេះគឺយកទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗនោះជនសង្ស័យសុខលីនក៏បានដើរចេញមកពីក្នុងវត្តសមត្ថកិច្ចក៏បានឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។
ក្រោយពីស្តាប់ចម្លើយសារភាពសមត្ថកិច្ចក៏បានបន្តទៅឆែកឆេរនៅបន្ទប់ ជួលលេខ១៦ផ្លូវលំភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ខមានជ័យជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និងឈ្មោះ ហុង បូរី ក៏បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន០៩កញ្ចាប់ថង់ធំបន្ថែមទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញា