លោក ដូណាល់ ត្រាំ អះអាងថា លោកនឹងឈ្នះការបោះឆ្នោតយ៉ាងងាយស្រួល បើសិនការរាប់សន្លឹកបោះឆ្នោតស្របច្បាប់

អាមេរិក៖ សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា លោក ដូណាល់ ត្រាំ បានអះអាងដោយគ្មានបង្ហាញភស្តុតាងនៅយប់ថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើរាប់សន្លឹកឆ្នោតដែលស្របច្បាប់ នោះលោកនឹងទទួលបានជ័យជម្នះយ៉ាងងាយស្រួលលើលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ ។

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមានថា ការបន្តរាប់សន្លឹកឆ្នោតបច្ចុប្បន្នមានន័យសម្រាប់លោកថា ការបោះឆ្នោតនេះត្រូវបានគេបន្លំ និងលួចសន្លឹកឆ្នោតពីលោក ដោយចង់សំដៅទៅលើសន្លឹកឆ្នោតដែលប្រជាជនអាមេរិកបោះតាមប្រៃសណីយ៍ ។

សូមជម្រាបថា បច្ចុប្បន្នលោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង២៦៤រូបទល់នឹង២១៤រូប ស្របពេលដែលការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Georgia, Pennsylvania, Nevada, North Carolina និងរដ្ឋ Alaska នៅតែបន្តដំណើរការនៅឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner