ក្រសួងសុខាភិបាល បញ្ជាក់ពីពេលវេលា ធ្វើតេស្ដមេរោគកូវីដ១៩លើកទី២ ដល់អ្នកដែលប៉ះពាល់រដ្ឋមន្រ្តីការបរទេសហុងគ្រី
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រាប់ពីពេលវេលាកំណត់សម្រាប់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងសហការី ដែលជាអ្នកប៉ៈពាល់ដោយផ្ទាល់ ឬប្រយោលជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មកធ្វើតេស្ដរកមេរោគកូវីដ-១៩ លើកទី២ នៅវិមានមិត្ដភាព ទីស្ដីការគណៈរដ្ឋមន្ដ្រី។
តាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា «ការរៀបចំតាមពេលវេលាកំណត់នេះ ដើម្បីចែករំលែកគ្នា សម្រួលដល់ការធ្វើតេស្ដ កុំឱ្យមានភាពកកកុះខណៈអ្នកមកធ្វើតេស្ដជិត៩០០នាក់។ ដូច្នេះ សូមអញ្ជើញអ្នកដែលប៉ះពាល់ រដ្ឋមន្ដ្រីការបរទេសហុងគ្រី ដែលត្រូវធ្វើតេស្ដជាលើកទី២នេះ អនុវត្ដតាមកាលកំណត់នេះ»។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។