បុរសជនជាតិឥណ្ឌាម្នាក់ ដេីរលក់នំរ៉ូទីតាមផ្លូវ ត្រូវក្រុមជនសង្ស័យវាយប្លន់យកទ្រព្យអស់ពីខ្លួន
ភ្នំពេញ៖ ក្រុមជនសង្ស័យប្រុសស្រីជាងដប់នាក់បានស្ទាក់វាយប្លន់ប្រដាប់ដោយដំបង និងដុំថ្មវាយទៅលើបុរសជនជាតិឥណ្ឌម្នាក់ ខណៈគាត់កំពុងរុញរទេះដើរលក់នុំរ៉ូទីយកលុយអស់ពីខ្លួន និងពងទាជិត១០០គ្រាប់រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៦ ខែ វិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យោងតាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានរុញរទេះដើរលក់នំរ៉ូទីតាមបណ្ដោយផ្លូវ២១៧ពីកើតទៅលិចគោលបំណងទៅផ្ទះជួលនៅម្ដុំលូប្រាំ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី ជាងដប់នាក់ប្រដាប់ដោយដំបង និងដុំថ្មបានធ្វើសកម្មភាពវាយទៅរូបគាត់ប្លន់យកលុយអស់៣៨ម៉ឺនរៀល និងពងទា និងសម្ភារមួយចំនួនទៀត ក្រោយធ្វើសម្មភាពវាយប្លន់ហើយបានគេចខ្លួនបាតអស់។
ក្រោយកើតហេតុជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមាន១ដែរ តែដោយសារបុរសជនជាតិឥណ្ឌចេះភាសាខ្មែរតិចៗ ទេីបសមត្ថកិច្ចបានប្រាប់ថាចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង៕ ដោយ៖ ជីម ភារ៉ា