រាជរដ្ឋាភិបាលកែសម្រួលយន្តការមួយចំនួនក្នុងការអនុវត្តវិធានការសុខាភិបាលនិងការអនុវត្តយន្តការធានាដទប់ស្កាត់កូវីដ-១៩

ដោយៈ​ម៉ាដេប៉ូ

រាជធានី​ភ្នំពេញៈ​ក្រសួងសុខាភិបាល​នៅថ្ងៃនេះបានចេញសេចក្តី​ជូនដំណឹងថ្មីមួយទៀតដោយបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​កែសម្រួល​យន្តកា​រ​មួយចំនួន​ក្នុងការ​អនុ វត្ត​វិធានការ​សុខាភិបាល និង​ការអនុវត្ត​យន្តការ​ធានា (Sponsorship Mechanism) ដើម្បី​ជួយ​សម្រួល​អ្នកដំណើរ ចូល​ប្រទេស​កម្ពុជា ដែលជា​វិនិយោគិន​-​ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ និង​អ្នកបច្ចេកទេស ដែលមាន​ការ ធានា ឬ​អ្នកដំណើរ​ជា​ជនបរទេស​ទូទៅ ឬ​អ្នកដំណើរ​ជា​ជនបរទេស​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ ផ្លូវការ​ប្រភេទ B ឬ​អ្នកដំណើរ​ជា​ជនជាតិខ្មែរ ទោះជា ប្រើប្រាស់​លិខិតឆ្លងដែន​កម្ពុជា ឬ​លិខិតឆ្លងដែន​បរទេស​។​

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា “ការកែសម្រួលនេះគឺធ្វើឡើងដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល ឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រទាំង​អស់​ដែល​បានមក​ដល់​ឬ​គ្រោង​ធ្វើដំណើរ​មកកាន់ ប្រទេស​កម្ពុជា”។

យោងតាមសេចក្តីជូនដំណឹង​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកាឆ្នាំ២០២០នេះ​បានបញ្ជាក់​ថា ក្នុងការកែសម្រួល​ដើម្បី ឆ្លើយតប​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រទាំង​អស់​ដែល​បានមក​ដល់ និង​គម្រោង​ធ្វើដំណើរ​មកកាន់​ប្រ​ទេស​កម្ពុជា​។​

សួមមើលសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលខាងក្រោម​៖

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner