សហរដ្ឋអាមេរិក​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ជាង​១​៣​ម៉ឺន​នាក់​ថែមទៀត​ក្នុងរយៈពេល​២​៤​ម៉ោង

​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​មើលឃើញ​ពី​របាយការណ៍​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចាប់តាំង​ពីដើម​ខែវិច្ឆិកា​កន្លងមក​ ​ហើយ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​សហរដ្ឋអាមេរិក​នៅតែ​ឈរ​លេខរៀង​ទី​១​ ​ដោយមាន​អ្នក​ឆ្លង​សរុប​ចំនួន​១​០​លាន​៧​០​ម៉ឺន​៨​ពាន់​៦​៣​០​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៧​ពាន់​៣​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៦​៤​ម៉ឺន​៨​ពាន់​៦​៧​៩​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​តួយ៉ាង​នៅ​ថ្ងៃពុធ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​សហរដ្ឋអាមេរិក​បាន​កត់ត្រា​ថ្មី​ពី​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​សរុប​រហូតដល់​១​៣​ម៉ឺន​២​ពាន់​៣​៧​៤​ករណី​ ​និង​អ្នក​ស្លាប់​ថ្មីៗ​ចំនួន​១​ពាន់​៣​១​៤​នាក់​បន្ថែម​ទៀត​ក្នុងរយៈពេល​២​៤​ម៉ោង​ ​។​ ​ជាច្រើន​ថ្ងៃ​មក​ហើយដែល​សហរដ្ឋអាមេរិក​បាន​រាយការណ៍​អំពី​ការ​បំបែក​កំណត់​ត្រា​ ​នៃ​ចំនួន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ក្នុងមួយថ្ងៃ​លើស​ជាង​១​០​ម៉ឺន​នាក់​ ​។​


​សូម​បញ្ជាក់​ថា​ ​ការ​ធ្វើបាតុកម្ម​ ​ការ​ប្រមូលផ្តុំ​គ្នា​ ​និង​ការ​តវ៉ា​ដ៏​ចម្រូង​ច​ម្រាស់ ​ដោយ​មិនបាន​អនុវត្ត​វិធានការ​សុវត្ថិភាព​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​ជា​កត្តា​ចម្បង​ៗ​ដែល​ជំរុញ​អោយ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ ​៕​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner