​ប្រេស៊ីល​បើកភ្លើង​ខៀវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​បន្ត​ការសាកល្បង​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើងវិញ

ប្រេស៊ីល​៖​ ​អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីល​ ​នៅ​ថ្ងៃពុធ​នេះ​ ​បាន​បើកភ្លើង​ខៀវ​អោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​សាយ​ណូ​វ៉ា​ក់-​បាយ​អូ​ធិ​ច​ ​បន្ត​ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ឡើងវិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​អាជ្ញាធរ​សុខាភិបាល​ប្រេស៊ីល​ ​An​visa​ ​បញ្ជាក់​ថា​ ​ឥឡូវនេះ​ពួកគេ​បាន​ទទួល​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ ​អំពី​លក្ខណៈ​នៃ​ឧប្បត្តិហេតុ​មិន​ល្អ​ ​ដែល​នាំឲ្យ​បញ្ឈប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Corona​V​a​c ​របស់​ចិន​ ​កាលពី​ថ្ងៃចន្ទ​ស​ប្តាហ៍​នេះ​នោះ​ហើយ​ ​និង​ថា​ ​ព័ត៌មាន​ទាំងនោះ​ ​គឺ​គ្រប់គ្រាន់​ដើម្បី​អនុញ្ញាត​ឲ្យ​បន្ត​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ឡើងវិញ​បាន​ ​។​


​សូម​បញ្ជាក់​ថា​ ​ការអនុញ្ញាត​អោយ​បន្ត​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​របស់​ចិន​ក្នុង​ប្រទេស​ប្រេស៊ីល​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ស្រប​ពេល​ដែល​ម​ន្រ្តី​សុខភាព​សាធារណៈ​ប្រេស៊ីល​និយាយ​ថា​ ​ឧប្បត្តិហេតុ​មិន​ល្អ​ ​ដែល​នាំឲ្យ​ស្លាប់​អ្នកទទួល​ស្ម័គ្រចិត្ត​ចូលរួម​ធ្វើ​តេ​ស្ត​ ​ដែល​ប៉ូលីស​កំពុង​ស៊ើប​អង្កេត​នោះ​ថា​ ​ជា​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​ទេ​ ​មិន​មានការ​ជាប់​ទំនាក់ទំនង​ជាមួយ​វ៉ាក់សាំង​នោះ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner