​សហភាព​អឺរ៉ុប​ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ព្រមទាំង​អាល្លឺម៉ង់​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ចំនួន​៣​០​០​លាន​ដូ​ស

អត្ថបទដោយ៖
ឈឹម​ ទីណា​

អ៊ឺរ៉ុ​ប​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​គណៈកម្មការ​អឺរ៉ុប​ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ ​ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​រហូតដល់​៣​០​០​លាន​ដូ​ស​ ​។​


​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ក៏មាន​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ​ ​សម្រាប់​ទិញ​វាក់​សាំង​ ​CO​V​I​D​-19 ​ក្នុង​ទឹកប្រាក់​ចំនួន​១​.​៩​៥​ពាន់​លាន​ដុល្លារ​កាលពីដើម​ឆ្នាំ​២​០​២​០​ ​។​


​ដោយឡែក​នៅ​ក្រោម​កិច្ចព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​វិញ​ ​ប្រទេស​ចំនួន​២​៧​នៅ​ប្លុក​អ​អឺរ៉ុប​ ​មាន​សិទ្ធិ​ទិញ​បាន​២​០​០​លាន​ដូ​ស​ ​ហើយ​មាន​ជំរើស​ក្នុង​ការ​ទិញ​ ​១​០​០​លាន​ផ្សេងទៀត​ ​ហើយ​បើ​តាម​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងពីរ​នេះ​ ​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​នឹង​ត្រូវធ្វើ​ឡើង​នា​បំណាច់​ឆ្នាំ​២​០​២​០​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner