​រ​ុស្ស៊ី​អះអាង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ប្រទេស​ខ្លួន​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​២​ភាគរយ

រុស្ស៊ី​៖​ ​ប្រទេស​រុស្ស៊ី ​នៅ​ថ្ងៃពុធ​នេះ​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​២​ភាគរយ​ ​ប្រសើរ​ជាង​វ៉ាក់សាំង​បង្កើត​ដោយ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្ស៊ឺ ​របស់​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ទន្ទឹមគ្នា​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រុស្ស៊ី​លោក​ ​មី​ខា​អ៊ី​ល​ ​មូរ៉ា​ស្កូ ​បាន​ចាត់​ទុក​លទ្ធផល​នេះ​ ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការបញ្ឈប់​ការ​រីក​រាលដាល​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​។​ ​យ៉ាងណាមិញ​ ​អ្នកវិទ្យាសាស្ត្រ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ ​ចក្រភពអង់គ្លេស​ ​បាន​ចោទ​ជា​មន្ទិល​អំពី​លទ្ធផល​នេះ​ ​ដោយ​ព្រមាន​ថា​ ​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន​ណាស់​ ​ដោយសារតែ​ចំនួន​ករណី​ឆ្លង​តិចតួច​នៅ​ក្នុង​ការសាកល្បង​ព្យាបាល​នេះ​ ​។​


​បន្ថែម​លើ​នេះ​ ​ពួកគេ​ក៏បាន​រិះគន់​ក្រុម​មន្ត្រី​រុស្ស៊ី​ផង​ដែរ​ ​ដែល​មក​ប្រៀបធៀប​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្ស៊ឺ ​ហើយ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ថែមទាំង​និយាយ​ទៀត​ថា​ ​ដោយ​ផ្អែកលើ​ចំនួន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដំបូង​ៗ​ ​វា​ប្រហែលជា​មាន​ប្រសិទ្ធ​ភាព​តែ​៦​០​ភាគរយ​ប៉ុណ្ណោះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner