លោក​ ចូ ​បៃ​ដិ​ន​ ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អូ​ស្រ្តា​លី​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ស្តីពី​បញ្ហា​សកល​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​ជំងឺ​ ​Co​v​i​d​-19

​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋអាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ទទួលការ​ហៅ​ទូរស័ព្ទ​របស់​មេដឹកនាំ​មកពី​ប្រទេស​អូស្ត្រាលី​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​។​


​បើ​តាម​ការិយាល័យ​អន្តរកាល​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នោះ​ ​មេដឹកនាំ​សហរដ្ឋអាមេរិក​ ​អូ​ស្រា្ត​លី​ ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ ​បាន​សម្តែង​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ ​ព្រមទាំង​បញ្ហា​សកល​ ​ជំងឺឆ្លង​ ​Co​v​i​d​-19 ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ ​។​


​បន្ទាប់ពី​បាន​ផ្តួល​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ​ត្រាំ​ ​កាលពី​ស​ប្តាហ៍​មុននេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ផ្តោត​សំខាន់​លើ​ការ​ចាក់គ្រឹះ​រដ្ឋបាល​របស់​លោក​ ​ខណៈ​ដែល​ក្រុម​យុទ្ធនា​ការឃោសនាបោះឆ្នោត​របស់​លោក​ ​ត្រាំ​ ​បាន​ដាក់ពាក្យបណ្ដឹង​ក្នុង​រដ្ឋ​ ​មី​ឈីហ្គែ​ន​ ​ដែល​នេះ​ជា​ការ​បោះជំហាន​មួយ​ថ្មីទៀត​ ​ក្នុង​យុទ្ធសាស្ត្រ​តវ៉ា​តាម​ផ្លូវច្បាប់​ ​ដើម្បី​សុំ​ឲ្យ​ធ្វើ​មោឃភាព​ជ័យ​ជម្នះ​របស់​លោក​ ​បៃ​ដិ​ន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner