ក្រុម​យុទ្ធនា​ការបោះឆ្នោត​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដាក់ពាក្យបណ្តឹង​ក្នុង​រដ្ឋ​មី​ឈីហ្គែ​ន​ ​ដើម្បី​ច្រានចោល​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន

​អាមេរិក​៖​ ​សារ​ព័ត៌មាន​ ​A​F​P​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ក្រុម​យុទ្ធនា​ការឃោសនាបោះឆ្នោត​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ដាក់ពាក្យបណ្ដឹង​ក្នុង​រដ្ឋ​ ​មី​ឈីហ្គែ​ន​ ​ដែល​នេះ​ជា​ការ​បោះជំហាន​មួយ​ថ្មីទៀត​ ​ក្នុង​យុទ្ធសាស្ត្រ​តវ៉ា​តាម​ផ្លូវច្បាប់​ ​ដើម្បី​សុំ​ឲ្យ​ធ្វើ​មោឃភាព​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​។​


​នៅ​ក្នុង​រដ្ឋ​ ​មី​ឈីហ្គែ​ន​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ស្ថិតនៅ​ពីក្រោយ​លោក​ ចូ ​បៃ​ដិ​ន​ ​ដល់ទៅ​១​៤​ម៉ឺន​៨​ពាន់​សំឡេង​ ​ស្មើនឹង​២​.​៦​ភាគរយ​ ​ចំ​នែក​ឯ​រដ្ឋ​ ​ចរ​ជា​ ​វិញ​ ​លោក​ ​បៃ​ដិ​ន​ ​នាំមុខ​លោក​ ​ត្រាំ​ ​ប្រមាណ​១​ម៉ឺន​៤​ពាន់​សំឡេង​ ​ស្មើនឹង​៣​ភាគរយ​ ​។​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិនបាន​ទទួលស្គាល់​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើយ​ ​ដោយ​សំអាង​ថា​ ​មានការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​។​


​ជុំវិញ​បញ្ហា​នេះ​ដែរ​ ​លេខាធិការ​រដ្ឋ​ ​ចរ​ជា​ ​លោក​ ប្រ៊ែ​ដ​ ​រ៉ា​ហ្វហ្វិ​ន​ស្ពើហ្គឺ ​ប្រកាស​ថា​ ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយដៃ​ ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុង​តំបន់​ចំនួន​១​៥​៩​នៃ​រដ្ឋ​មួយ​នេះ​ ​ហើយ​លោក​រំពឹង​ថា​ ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ​ ​នឹង​ចាប់ផ្ដើម​ក្នុង​ស​ប្ដាហ៍​នេះ​ ​ក៏ដូចជា​នឹង​បញ្ចប់​តាមរយៈ​ការ​ចេញ​វិញ្ញាបនប័ត្រ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​ខាងមុខ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner