ការប្រកួតប្រដាល់គុនខ្មែរ និងអត្តពលកម្ម ក្នុងខែវិច្ឆិកា ត្រូវពន្យាពេល

អត្ថបទដោយ៖
សារ៉ាន ទីងី

ការប្រកួតកីឡាប្រដាល់គុនខ្មែរ និងអត្តពលកម្ម ដែលគ្រោង​នឹងធ្វើ​ក្នុង​វិច្ឆិកា ត្រូវបានលើកពេល ទៅពេលក្រោយ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាប្រកាស​ផ្អាកការ​លេងកីឡាលក្ខណៈប្រមូលផ្តុំ ដោយសារការរកឃើញនូវអ្នកជំងឺកូវីដ-១៩ថ្មីៗបន្ថែម ។

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម តែម ម៉ឺន បានលើកនូវការ​ផ្អាក​ការ​លេង​កីឡា​លក្ខណៈប្រមូលផ្តុំ និងបិទការចេញចូលស្តាតអូឡាំពិក របស់ក្រសួងអប់រំ ដោយការប្រកួត​ជើង​ឯក​ថ្នាក់ជាតិនេះត្រូវលើកពេលរហូតដល់មានការជូនដំណឹងជាថ្មី។ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើស​រើស​ជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២០ គ្រោងនឹងធ្វើពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារមានការជូនដំណឹងជាថ្មី ពីក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការចូលរួម​ទប់​ស្កាត់ជំងឺកូវីដ-១៩ ទើបសហព័ន្ធជំនាញមួយនេះផ្អាកការប្រកួតជាបណ្តោះអាសន្ន។ ដោយឡែក សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រកាសជូនដំណឹង ដល់សមាគម ក្លិបកីឡាអត្តពលកម្ម​គ្រប់​ក្រសួង ស្ថានប័ន មន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងអស់ថា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់​ជំងឺ​កូវីដ​-១៩ សហព័ន្ធបានពន្យាពេលការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០  ដែលគ្រោងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១១ ដល់ថ្ងៃទី១៣ វិច្ឆិកា ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner