ព្រោះកូវីដ១៩ ត្រឹម៦ខែ ក្រុមហ៊ុនអាកាសចរយក្ស Emirates ខាត៣.៤ពាន់លានដុល្លារ
ក្រុមហ៊ុនអាកាសចរយក្សរបស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួមមានឈ្មោះថា Emirates បានខាតបង់៣.៤ពាន់លានដុល្លារអាមេរិក ក្នុងពេល៦ខែដំបូង នៃឆ្នាំ២០២០ ជាហេតុនាំឲ្យក្រុមហ៊ុនរដ្ឋមួយនេះខាតបង់ក្នុងពេលកន្លះឆ្នាំ ជាលើកដំបូង អំឡុងច្រើនជាង៣០ឆ្នាំមកនេះ នេះបើតាមការចេញផ្សាយរបស់ Reuters នាថ្ងៃទី១២ វិច្ឆិកា ២០២០នេះ។
ផ្អែកតាមប្រភព ក្រុមហ៊ុន Emirates បានផ្អាកបណ្តោះអាសន្ននូវប្រតិបត្តិការដឹកជញ្ជូនដ៏ច្រើនលើសលុប ព្រោះតែជំងឺរាតត្បាតកូវីដ១៩ ដោយក្រុមហ៊ុនថា ការរឹតបន្តឹងការធ្វើដំណើរនិងជើងហោះហើរពិភពលោកធ្វើឲ្យបាត់ចំណូល៧៥ភាគរយ ស្មើនឹង៣.២ពាន់លានដុល្លារអាមេរិក ខណៈដែលអ្នកដំណើរធ្លាក់ចុះ៩៥ភាគរយ ស្មើនឹង១លាន៥សែននាក់។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Emiratesថា ខ្លួនទទួលបានកញ្ចប់ជំនួយហិរញ្ញវត្ថុ២ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាល៕