ក្រសួងសុខាភិបាល ស្នើឱ្យមន្រ្តីពាក់ព័ន្ធ ផ្តល់អាសយដ្ឋានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា ជូនរដ្ឋបាលរាជធានីភ្នំពេញ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះបានចេញលិខិតមួយបន្ថែមទៀតដោយ ស្នើដល់ប្រធានស្ថាប័ន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា ឱ្យផ្ញើអាសយដ្ឋានរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោល ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ វិច្ឆិកា ជូនមកកាន់រដ្ឋបាលរាជធានីភ្នំពេញ។

យោងតាម លិខិតរបស់ក្រសួងសុខាភិបាលដែលបានចុះហត្ថលេខាដោយ ឯកឧត្តម ម៉មហ៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថានាកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានទទួលនូវឈ្មោះរបស់ថ្នាក់ដឹកនាំ មន្រ្តីនិងបុគ្គលិក តាមក្រសួង ស្ថាប័នដែលត្រូវធ្វើចត្តាឡីស័ក រួចហើយ។ ហេតុនេះដោយយោងតាមសំណូមពររបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញស្នើសុំដល់មន្រ្តីពាក់ព័ន្ធផ្តល់អាស័យដ្ឋានរបស់ថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកដែលប៉ះពាល់ដោយផ្ទាល់ឬប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ខែវិច្ឆិកា ដើម្បីពង្រឹកនូវការតាមដានអ្នកធ្វើចត្តាឡីស័ក ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

សូមមើលលិខិតខាងក្រោមនេះ៖

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner