សមត្ថកិច្ចខណ្ឌឬស្សីកែវ បានយកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ មកចែកជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអញ្ជេីញចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីផ្តល់ជូនប្រជាពលរដ្ឋ និងមន្ត្រីតាមគោលដៅ ក្នុងម្នាក់ទទួលបានម៉ាស់ចំនួន២ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

 ជាមួយគ្នានោះ លោកស្នងការរង ក៏បានប្រគល់ម៉ាស់ជូនដល់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចំនួន ០៩គោលដៅ(ប៉ុស្តិ៍ ០៧គោលដៅ និងគោលដៅអនុវត្តច្បាប់ចរាចរណ៍ ០២គោលដៅ) ដើម្បីចែកម៉ាស់បន្តជូនប្រជាពលរដ្ឋដែលធ្វេីដំណេីរ តាមដងផ្លូវផងដែរ  ៕  ដោយ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner