ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស
ស្ពានកំពង់ក្តី ឬស្ពានប្រាប់ទិស គឺជាស្ពានបុរាណមួយដែលវែងជាងគេនៅកម្ពុជា ក្នុងសម័យអង្គរ។ ស្ពាននេះត្រូវបានសាងសង់ក្នុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ដោយសង់ពីថ្មបាយក្រៀម និងថ្មភក់ មានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១១ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១ត្រដេវ។
ស្ពានកំពង់ក្តី មានទីតាំងស្ថិតនៅក្បែរផ្សារកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពមកពី មរតកកម្ពុជា