កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ម្នាក់នៅថ្ងៃនេះ
ក្រសួងសុខាភិបាល៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃ១៣ វិច្ឆិកានេះ បានឲ្យដឹងថា នៅថ្ងៃ១២វិច្ឆិកា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ ដែលនាំឲ្យអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់តែ១២នាក់ប៉ុណ្ណោះ។
អ្នកជាសះស្បើយនោះ ជាស្ត្រីជនជាតិបារាំងអាយុ២៣ឆ្នាំ មានអសយដ្ឋាននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរមកពីប្រទេសបារាំង ដោយឆ្លងកាត់ប្រទេសសឹង្ហបុរី ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ២៥តុលាឆ្នាំ២០២០។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការជាសះស្បើយរបស់ស្ដ្រីជនជាតិ បារាំងនោះ តាមារយៈការទទួលបានាលទ្ធផលនៃតេស្តអវិជ្ជមានចំនួន២ដង ហើយគាត់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កម្ពុជាគិតមកដល់ថ្ងៃ១៣វិច្ឆិកាឆ្នាំ២០២០មានអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន៣០១នាក់ ក្នុងនោះបានជាសះស្បើយចំនួន២៨៩នាក់ និងនៅសល់១២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ដោយ កឹម ទៀង koem Tieng