អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៥៣លាននាក់ ក្នុងនោះស្លាប់ជិត១លាន៣០ម៉ឺននាក់ និងជាសះស្បើយជាង៣៧លាន២០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៣លាន៧ម៉ឺន៣ពាន់៦០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៩ម៉ឺន៨ពាន់៥៦៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៧លាន២០ម៉ឺន២ពាន់៤៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១០លាន៨៧ម៉ឺន១ពាន់១៦៥នាក់ ស្លាប់ចំនួន២៤ម៉ឺន៨ពាន់៥៦០នាក់ និងជាសះស្បើយចំនួន៦លាន៧២ម៉ឺន៧ពាន់១៧១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៧២ម៉ឺន៧ពាន់៩០០នាក់ ស្លាប់ចំនួន១២ម៉ឺន៨ពាន់៦៨៦នាក់ និងជាសះស្បើយ៨លាន១១ម៉ឺន៣ពាន់៣៤៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៧៨ម៉ឺន៣ពាន់៦៤៧នាក់ ស្លាប់១៦ម៉ឺន៤ពាន់៣៣២នាក់ និងជាសះស្បើយ៥លាន២៥ម៉ឺន៦ពាន់៧៦៧នាក់ ៕