​សហរដ្ឋអាមេរិក​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ជាង​១​៦​ម៉ឺន​ករណី​ថែមទៀត​ក្នុងរយៈពេល​មួយថ្ងៃ

​អាមេរិក​៖​ ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ​ ​world​o​meter​ ​បាន​អោយ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ​សហរដ្ឋអាមេរិក​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ជម្ងឺ​ ​CO​V​I​D​-19 ​ថ្មីៗ​សរុប​ ​១​៦​ម៉ឺន​១​ពាន់​៥​៤​១​ករណី​ ​និង​អ្នក​ស្លាប់​១​ពាន់​១​៩​០​នាក់​បន្ថែម​ទៀត​នៅ​ក្នុងរយៈពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​ខណៈ​អត្រា​ឆ្លង​នេះ​គឺ​មាន​ក​ម្រិ​ត​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ ​នេះ​បើ​តាម​ការ​ដកស្រង់​ទិន្នន័យ​ពី​គេហទំព័រ​ ​world​o​meter​ ​នា​ព្រឹក​ថ្ងៃសុក្រ​ ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​។​


​នៅ​ថ្ងៃសុក្រ​នេះ​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ ​និង​បង្ការ​ជំងឺឆ្លង​អាមេរិក​ C​D​C ​ក៏បាន​ព្យាករណ៍​ដែរ​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​នឹង​កើន​ឡើង​ដល់​២​៨​ម៉ឺន​២​ពាន់​នាក់​នៅដើម​ខែ​ធ្នូ​ខាងមុខ​ ​ពីព្រោះ​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​ខ្លាំង​ ​ហើយ​អ្នកជំងឺ​ដែល​មាន​វ័យ​ចំណាស់​នឹង​ពិបាក​ស៊ូទ្រាំ​ ​។​ ​ក្រោយ​ការ​បូក​បញ្ជូន​ចំនួន​ថ្មីៗ​ខាងលើ​នេះ​ ​នាំឲ្យ​ចំនួន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់​១​០​លាន​៨​៧​ម៉ឺន​៣​ពាន់​៩​៣​៦​នាក់​ ​ក្នុង​នោះ​អ្នក​ស្លាប់​សរុប​មាន​២​៤​ម៉ឺន​៨​ពាន់​៥​៨​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​ជាង​៦​លាន​៧​២​ម៉ឺន​៧​ពាន់​នាក់​ ​។​


​សូម​ជម្រាប​ថា​ ​ការ​ធ្វើបាតុកម្ម​ ​ការ​ប្រមូលផ្តុំ​គ្នា​ ​និង​ការ​តវ៉ា​ដ៏​ចម្រូង​ច​ម្រាស់ ​ដោយ​មិនបាន​អនុវត្ត​វិធានការ​សុវត្ថិភាព​ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ​ជា​កត្តា​ចម្បង​ៗ​ដែល​ជំរុញ​អោយ​ករណី​ឆ្លង​ថ្មីៗ​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​កើន​ឡើង​យ៉ាង​គំហុក​បែប​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner