ការចោទប្រកាន់​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ជុំវិញ​សំណុំរឿង​លួច​បន្លំ​សន្លឹកឆ្នោត​ត្រូវ​បាន​ក្រុម​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ច្រានចោល

​អាមេរិក​៖​ ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​កិច្ច​ការបោះឆ្នោត​សហ​ព័ន្ធ​ ​និង​ប្រចាំ​រដ្ឋ​នានា​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ្ត​នេះ​បញ្ជាក់​ថា​ ​មិន​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ពី​ការ​បាត់បង់​សន្លឹកឆ្នោត​ ​ឬ​ ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ ​ក៏ដូចជា​ប្រព័ន្ធ​បោះឆ្នោត​មានការ​លួច​បន្លំ​ឡើយ​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ក្រុម​មន្ត្រី​ផ្នែក​កិច្ច​ការបោះឆ្នោត​អាមេរិក​បានការ​អះអាង​បែប​នេះ​ ​ក្រោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បញ្ជាក់​ថា​ ​មានការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​ដោយមាន​ការ​លួច​លុបចោល​សន្លឹកឆ្នោត​ជាង​២​.​៧​លាន​សំឡេង​ ​ដែល​ប្រជាជន​អាមេរិក​បោះឆ្នោត​ឱ្យ​រូបលោក​នៅ​ទូទាំង​ប្រទេស​ ​និង​ ​ការ​លួច​សន្លឹកឆ្នោត​រាប់​ម៉ឺន​សន្លឹក​ពី​រូបលោក​ ​ទៅ​ឱ្យ​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ក្នុង​រដ្ឋ​ ភែ​ន​ស៊ី​ល​វេនៀ ​និង​រដ្ឋ​ដទៃ​ៗ​ទៀត​ ​។​


​ហើយ​ក្រៅពី​ការ​អះអាង​ខាងលើ​នេះ​ដែរ​ ​ក្រុម​មន្ត្រី​ផ្នែក​កិច្ច​ការបោះឆ្នោត​អាមេរិក​ក៏បាន​ច្រានចោល​ការ​បញ្ជាក់​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ក្រុម​អ្នក​សាធារណៈ​រដ្ឋ​មួយ​ចំនួន​ដែល​ចោទប្រកាន់​ថា​ ​មានការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​ទើប​នាំ​ឱ្យ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ចាញ់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​នេះ​ផង​ដែរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner