ចាប់ពីខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Google នឹងបញ្ឈប់ការផ្ដល់ជូនទំហំ Storage ឥតគិតថ្លៃនៅលើកម្មវិធី Google Photos
អាមេរិក៖ សារព័ត៌មានរ៉យទ័រចេញផ្សាយថ្មីៗនេះថា ក្រុមហ៊ុន Google គិតចាប់ពីខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ នឹងបញ្ឈប់ការផ្ដល់ជូនទំហំ Storage អោយឥតគិតថ្លៃនៅលើកម្មវិធី Google Photos ។
ស្របពេលជាមួយគ្នានោះដែរ Google មិនបានបញ្ជាក់ពីមូលហេតុនៃការឈប់ផ្ដល់ជូនឥតគិតថ្លៃនេះទេ ប៉ុន្តែបើតាមការបញ្ជាក់ពីប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថា វាដល់ពេលដែល Google ត្រូវប្រមូលចំណូលពីកម្មវិធី Google Photos ព្រោះដាក់ឱ្យប្រើឥតគិតថ្លៃ និងមិនកំណត់ចាប់ពីឆ្នាំ ២០១៥ ។
ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកបានបញ្ជាក់ថា មានរូបភាពជាង៤ពាន់ពាន់លានរូបភាពត្រូវបានបង្ហោះ ឬ Upload ចូលជារៀងរាល់សប្ដាហ៍ ។ ហើយសម្រាប់អ្នកចង់ប្រើប្រាស់ Google Photos អាចចំណាយ១.៩៩ដុល្លារក្នុងមួយខែ សម្រាប់ទំហំ១០០GB និង២.៩៩ដុល្លារក្នុងមួយខែសម្រាប់ទំហំ២០០GB ៕