ក្រុមជម្រើសជាតិស្កុតឡេន បានយកឈ្នះ ស៊ែប៊ី ក្នុងវគ្គ Playoff ពូលC នៃពានរង្វាន់ UEFA Nations League

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមជម្រើសជាតិស្កុតឡេន បានយកឈ្នះ ស៊ែប៊ី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៥ទល់​នឹង៦ នៅវគ្គ Playoff ពូលC នៃពានរង្វាន់ UEFA Nations League ឆ្នាំ២០២០​កាល​ពីយប់​មិញ ។ មុនឈានដល់ការកាត់សេចក្តីដោយបាល់១១ម៉ែត្រ ក្រុមទាំងពីរបានត្រឹមស្មើគ្នា១ទល់នឹង១ ដោយចាប់ផ្តើមការប្រកួតក្នុងវគ្គទី១ក្រុមទាំងពីមិនអាចរកបានគ្រាប់បាល់ដូចគ្នា លុះឈានដល់វគ្គទី២ ត្រឹមនាទី៥២ កីឡាករ Ryan Christie បានទាត់បាល់បញ្ជូលទី១គ្រាប់ជួយអោយ ស្កុតឡេន បើកការនាំមុខមុន លទ្ធផលនេះបានរក្សាដល់ចុងម៉ោង នៅនាទី៩០ ទើបកីឡាករ Luka Jovic រកបាន១គ្រាប់តាមស្មើអោយ ស៊ែប៊ី ចប់ការប្រកួតកួត បានត្រឹមស្មើគ្នា ១ទល់នឹង១ ។ លទ្ធផលនេះទើបធ្វើអោយមានការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្រុមជម្រើសជាតិស្កុតឡេន បានយកឈ្នះ ស៊ែប៊ី ក្នុងលទ្ធផល ៥ទល់​នឹង៦ ។

សូមបញ្ជាក់ថា សម្រាប់ប្រកួតបន្ត ក្រុមជម្រើសជាតិស្កុតឡេន និងត្រូវធ្វើដំណើរទៅប្រកួតជាមួយ ស្លូវ៉ាគី នៅថ្ងៃទី១៥ ហើយបន្តដំណើរទៅជួប អ៊ីស្រាអែល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៃពាន UEFA Nations League ក្រុម B ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner