នគរបាលខណ្ឌច្បារអំពៅ យកម៉ាស់ដែលជាអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានដឹកនាំកម្លាំងធ្វើការចុះចែកម៉ាស់ ជូនដល់ប្រជាពលរដ្ឋ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ១ ផ្សារច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់ ការពារមេរោគកូវីដ ១៩។ ម៉ាស់ទាំងនេះគឺជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ដល់កម្លាំងមានសមត្ថកិច្ចធ្វើការចែកជូនដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលពុំមានពាក់ម៉ាស់។

ជាមួយគ្នានោះ គេបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមជា មួយកម្លាំងសមត្ថកិច្ច និងត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្យល់ និងអនុវត្តពាក់ម៉ាស់បានច្រើនគួរឲ្យកត់ សម្គាល់។ ក្នុងនោះ លោកអធិការខណ្ឌច្បារអំពៅ និងលោកស្នងការរងរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្កាទប់ស្កាត់កុំឲ្យ មានការឆ្លងជម្ងឺកូវីដ១៩ និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner