អធិការខណ្ឌមានជ័យ និងលោកស្នងការរងរាជធានី ចុះចែកម៉ាស់ដែលជាអំណោយរបស់សម្ដេចតេជោ ជូនដល់ពលរដ្ឋអ្នកធ្វើដំណើរ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ដើម្បីជាការឆ្លេីយតប និងអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ក៏ដូចជាប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ជាពិសេស ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃនេះគឺនៅព្រឹកថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានកម្លាំងាមត្ថកិច្ចចម្រុះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះចែកម៉ាស់ជូនដល់បងបប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងការចូល រួមទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ដែរថា លោកនឹងបន្តដឹកនាំចុះចែកម៉ាស់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវដែលមិនមានពាក់ម៉ាសនៅចំណុចមុខវត្តចាក់អង្រែក្រោម និងតាមបណ្តាសង្កាត់ ទាំង០៧ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ហេីយនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២០នេះផងដែរ គេបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមជា មួយកម្លាំងសមត្ថកិច្ច និងត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្យល់ និងអនុវត្តន៍ពាក់ម៉ាស់បានច្រើនគួរឲ្យកត់ សម្គាល់។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា បន្តថា ម៉ាសទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រគល់ដល់កម្លាំងមានសមត្ថកិច្ចធ្វើការចែកជូនដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលពុំមានពាក់ម៉ាស់។ ក្នុងនោះ ផងដែរ លោកអធិការនគរបាលខណ្ឌមានជ័យ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្កាទប់ស្កាត់កុំឲ្យ មានការឆ្លងជំងឺកូវីដ១៩ និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner