​អាល្លឺម៉ង់​ថា​ ​គ្មាន​ភស្តុតាង​បង្ហាញ​ថា​ស្តេច​ថៃ​ធ្វើ​ខុសច្បាប់​ ​ក្នុង​ប្រទេស​ខ្លួន​ទេ

​ក្រោយ​ពី​មានការ​ស្នើសុំ​ពី​ក្រុមសកម្ម​ជន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បើក​ការស៊ើបអង្កេត​លើ​ព្រះមហាក្សត្រ​ប្រទេស​ថៃ​ ​ពេល​ទ្រង់​គង់នៅ​ប្រទេស​អាល្លឺម៉ង់​នោះ​ ​ទី​សារ​ព័ត៌មាន​ ​Bloom​berg​ ​ទើបបាន​ចេញផ្សាយ​ថា​ ​ផ្ដើម​ចេញពី​ការ​ត្រួតពិនិត្យ​ ​រួចមក​រដ្ឋាភិបាល​ ​អាល្លឺម៉ង់​ពុំ​ឃើញ​មាន​ភស្តុតាង​ ​បង្ហាញ​ថា​ស្តេច​ថៃ​ ​បាន​ធ្វើ​ខុសច្បាប់​ ​ខណៈ​ពេល​គង់​ប្រថាប់​ ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ទេ​ ​រក​មិន​ឃើញ​ ​ដោយ​ផ្អែកលើ​ ​ទីភ្នាក់ងារ​ព័ត៌មាន​ ​German​ ​Press Agency​។​

​ប្រភព​បន្ត​ទៀត​ថា​ ​រយៈពេល​ ​៤​ខែ​កន្លងមក​ ​ប្រទេស​ថៃ​ ​មាន​សកម្មភាព​ទាមទារ​ ​ប្រជាធិបតេយ្យ​ដោយ​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ ​លា​ចេញពី​ដំណែង​ ​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ ​និង​រហូត​ទាមទារ​កែ​ទម្រង់​ស្ថាប័ន​ក្សត្រ​ថៃ​។

ពួកគេ​ចោទ​ថា ​ព្រះអង្គ​មិនសូវ​ខ្វល់ខ្វាយ​ពី​រាជកិច្ច​ ​និង​ចំណាយ​ពេលលំហែ​ព្រះ​កាយ​ ​ដូចជា​ការ​ជិះកង់​លេង​ជាមួយ​មហេសី​ ​និង​ស្នំ​ជាច្រើន​នាក់​នៅ​អាល្លឺម៉ង់​ ​អំឡុង​ប្រទេសជាតិ​មានវិបត្តិ​កូ​វី​ដ​១​៩​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner