តុលាការសម្រេចប្រគល់លោកស្រី ទ្រី សុផានិត ឲ្យក្រុមគ្រួសារមើលថែវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា តុលាការបានសម្រេច ប្រគល់លោកស្រី ទ្រី សុផានិត បងស្រីបង្កើតលោកស្រី ទ្រី ដាណា ឲ្យក្រុមគ្រួសារមើលថែរក្សាវិញ ដោយរង់ចាំបន្តនីតិវិធីនាពេលក្រោយ ។
គួររំលឹកថា មានមតិមួយចំនួនលើកឡើងថា លោកស្រី ទ្រី ដាណា ថៅកែលក់ពេជ្រដ៏ស្តុកស្តម្ភ និងតែងតែធ្វើសកម្មភាពមនុស្សធម៌ ហេតុអ្វីបែរជាមកប្តឹងបងស្រីបង្កើត គឺ លោកស្រី ទ្រី សុផានិត គ្រាន់តែរឿងបរិហារកេរ្តិ៍បែបនេះ ។
សមត្ថកិច្ចចាប់ខ្លួន លោកស្រី ទ្រី សុផានិត នាពេលនេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ , ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០ ។
លោកស្រី ទ្រី សុផានិត ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួន ក្រោយរកឃើញថា ជនត្រូវចោទរូបនេះ មានចេតនាភូតកុហក ស្តែងចេញនូវអត្តចរិតរឹងរូស ប្រឆាំងការបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ គប្បីចាត់វិធានការនាំខ្លួនឈ្មោះ ទ្រី សុផានិត មកសាកសួរតាមនីតិវិធី ៕ដោយ ៖ បញ្ញា
ព័ត៌មានពាក់ព័ន្ធ៖
១/ កម្លាំងសមត្ថកិច្ចចាប់ខ្លួន ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញ តាមដីកាតុលាការ
២/ លោកស្រី ទ្រី សុផានិត ដួលសន្លប់ពេលដែលនគរបាលបញ្ជូនខ្លួន ទៅដល់តុលាការ