អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៥៤លាននាក់ ក្នុងនោះស្លាប់ជាង១លាន៣០ម៉ឺននាក់ និងជាសះស្បើយជាង៣៧លាន៥២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៥៣លាន៧៤ម៉ឺន៦ពាន់៩៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៣០ម៉ឺន៩ពាន់៤០៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៧លាន៥២ម៉ឺន៣ពាន់៩៧៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១១លាន៦ម៉ឺន៤ពាន់៣៦៤នាក់ ស្លាប់ចំនួន២៤ម៉ឺន៩ពាន់៩៧៥នាក់ និងជាសះស្បើយចំនួន៦លាន៧៨ម៉ឺន៩ពាន់១៤៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៧៧ម៉ឺន៣ពាន់៤៧៩នាក់ ស្លាប់ចំនួន១២ម៉ឺន៩ពាន់២២៥នាក់ និងជាសះស្បើយ៨លាន១៦ម៉ឺន៣ពាន់៥៧២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៨១ម៉ឺន៩ពាន់៤៩៦នាក់ ស្លាប់១៦ម៉ឺន៤ពាន់៩៤៦នាក់ និងជាសះស្បើយ៥លាន២៦ម៉ឺន៧ពាន់៥៦៧នាក់ ៕