​សារ​ព័ត៌មាន​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​ផ្សាយ​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ឈ្នះ​សេតវិមាន​ជាមួយ​អង្គ​បោះឆ្នោត​ ​៣​០​៦​ ​ទល់នឹង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​២​៣​២

​អា​មេរិ​ក​ ​៖​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ៗ​របស់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃសុក្រ​នេះ​ព្យាករណ៍​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ឈ្នះ​អង្គ​បោះឆ្នោត​តាម​រដ្ឋ​ចំនួន​ ​៣​០​៦​ ​ដែល​សម្រេច​ថា​ ​អ្នកណា​ជា​អ្នកឈ្នះ​សេតវិមាន​ ​ខណៈ​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​វិញ​ ​ទទួល​បាន​អង្គ​បោះឆ្នោត​ ​២​៣​២​ ​។​


​ទូរទស្សន៍​ CNN , ​A​BC ​និង​បណ្តាញ​ទូរទស្សន៍​ដទៃទៀត​បាន​លើកឡើង​ថា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ពង្រឹង​ជ័យ​ជម្នះ​របស់​លោក​លើ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ក្នុង​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ ​ជាមួយនឹង​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ចរ​ជា​ ​ដែល​ជា​ទំនៀមទម្លាប់​បោះ​ឱ្យ​តែ​គណបក្ស​សាធារណរដ្ឋ​ ​។​ ​ជាមួយគ្នា​នេះ​ ​ទូរទស្សន៍​ CNN ​និង​ទូរទស្សន៍​ NBC ​ព្យាករណ៍​ថា​ ​លោក​ ​ត្រាំ​ ​ដែល​មាន​អង្គ​បោះឆ្នោត​ចំនួន​ ​៣​០​៦​ ​ដែរ​ ​នៅ​ពេល​លោក​ឈ្នះ​លោកស្រី​ ​ហ៊ី​ល​ឡា​រី​ ​គ្លី​ន​តុ​ន​ ​ក្នុង​ឆ្នាំ​២​០​១​៦​នោះ​ ​បាន​អះអាង​ទទួល​ជ័យ​ជម្នះ​នៅ​រដ្ឋ​ខារ៉ូ​លី​ណា​ខាងជើង​ ​ដោយ​នាំ​ឱ្យ​ពិន្ទុសរុប​ចុងក្រោយ​របស់​លោក​នៅ​ពេលនេះ​ ​គឺ​ប្រហែល​ ​២​៣​២​ ​។​


​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ស​ន្មត់​ជា​អ្នកឈ្នះ​ឆ្នោត​ចាប់តាំង​ពី​ពេល​ការ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ ផេ​ន​ស៊ី​ល​វ៉ា​នៀ ​បាន​ធ្វើ​ឱ្យ​គាត់​ឡើង​ដល់ក​ម្រិ​ត​ ​២​៧​០​ ​ពិន្ទុ​កាលពី​ថ្ងៃសៅរ៍​កន្លងទៅ​ ​។​ ​បច្ចុប្បន្ន​លោក​ ​បៃ​ដិ​ន​ ​ទទួល​បាន​សំឡេង​គាំទ្រ​នាំមុខ​ប្រមាណ​១​ម៉ឺន​៤​ពាន់​សន្លឹក​ ​ហើយ​ការ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ដោយដៃ​ ​ត្រូវ​បាន​រំពឹង​រួចរាល់​នៅ​ស​ប្តាហ៍​ក្រោយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner