លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និយាយ​ថា​ ​មានតែ​ពេលវេលា​ទេ​ទើប​អាច​ប្រាប់​បាន​ថា​ ​អ្នកណា​នឹង​គ្រប់គ្រង​សេតវិមាន​នៅ​ឆ្នាំក្រោយ​នេះ

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​មានតែ​ពេលវេលា​ទេ​ ​ដែល​អាច​ប្រាប់​ថា​ ​អ្នកណា​នឹង​ចូល​សេតវិមាន​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សុន្ទរកថា​ជា​សាធារណៈ​លើកដំបូង​របស់​លោក​ ​ចាប់តាំង​ពី​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ប្រកាស​ជា​អ្នកឈ្នះ​ក្នុង​ការបោះឆ្នោត​ប្រ​ធានា​ធិ​ប​តី ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​ថ្លែង​នៅ​ឯ​សេតវិមាន​នៅ​ថ្ងៃសុក្រ​ស​ប្តាហ៍​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​រូបលោក​នឹង​មិន​ដាក់​សហរដ្ឋអាមេរិក​នៅ​ក្រោម​វិធានការ​បិទ​ប្រទេស​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត​សកល​ ​CO​V​I​D​-19 ​នោះ​ទេ​ ​។​


​នា​ឱកាស​នោះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​រំពឹង​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​Co​v​i​d​-19 ​ដែល​មាន​ប្រសិទ្ធ​ភាព​នឹង​អាច​ផលិត​រួចរាល់​ ​សម្រាប់​ប្រជាជន​ទាំងមូល​អោយ​បាន​ឆាប់​បំផុត​នៅ​ត្រឹម​ខែ​មេសា​ ​ឆ្នាំក្រោយ​នេះ​ ​ចំ​ពេល​មាន​ករណី​ឆ្លង​ថ្មីៗ​កើន​ឡើង​យ៉ាង​គំហុក​ ​ដែល​បាន​ជំរុញ​អោយ​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ហក់​ឡើង​ខ្ពស់​មិនធ្លាប់​មិន​មាន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner