ជនសង្ស័យ៤នាក់ ជាប់ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជាបន្តបន្ទាប់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់នៅចំណុចផ្សេងៗគ្នា ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបេីយោងតាមរបាយការណ៍របស់លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ ។
គួរបញ្ចាក់ថា នៅវេលាម៉ោង៦ និង០០នាទីល្ងាច នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍និងខណ្ឧបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីជួញដូដោយខុសច្បាប់នូវសារធាតុញៀនចំណុចទី១ ផ្លូវលំ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក និងទី២ ត្រង់ចំណុច ផ្លូវលំ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ០៤នាក់រួមមាន ៖ ១-ឈ្មោះសម្បត្តិ មករា ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារះដកហូត
-ក្រាមពណ៍សថ្លាចំនួន០៨កញ្ចប់។
២-ឈ្មោះង្វៀង យុាំងសាង ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ហែម សុខលាភ ភេទប្រុស អាយុ ៣៨ ជនជាតិខ្មែរ ស្នាក់នៅ ភូមិឡកមបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មេការ ខារ៉ាអូខេ។
សម្ភារះដកហូត
-ក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ (របស់ ង្វៀង យុាំងសាង)។
៤- ឈ្មោះ ង្វៀង យ៉ាំងទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ព្រែកព្នៅ មុខរបរមិនពិតប្រាកដ។
សំភារៈដកហូតៈ
- ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ដោយ៖ ភារ៉ា និងប៊ុនធី