ឧត្តមសេនីយ៍ត្រី នៃ និយម អញ្ជើញចែកអំណោយ និងបន្តណែនាំអំពីជំងឺកូវីដ១៩ ដល់កងកម្លាំងទាំងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយ​ម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នំា២០២០នេះ បានអញ្ជើញ ចែកអំណោយទទួលបានពី កងការពារព្រំដែនខេត្តអាយ៉ាង ប្រទេសវៀតណាម និងបន្តណែនាំអំពីជំងឺកូវីដ១៩ ដល់កងកម្លាំង ដែលមក​ពី​ការិយាល័យ ផ្នែកសឹករងស្រុក ក្រុង វរៈ នៃ​តំបន់​ប្រតិ​ប្រត្តិ​ការ​សឹក​រង​ណ្តាល។

មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានជម្រុញ និងណែនាំទៅដល់ កងកម្លាំងទាំងអស់ ត្រូវចូល​រួមអនុវត្តន៍តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ទៅលើវិធានការណ៍នានារបស់ក្រសួង ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា កំអោយ​ជំងឺកូវី១៩​​នេះ ឆ្លងចូលទៅក្នុងសហគមន៍។

ឯកឧត្តម នៃ និយម បានបញ្ជាក់បន្តថា ជំងឺកូវីដ១៩នេះ គឺជាជំងឺមួយដែលកម្ពុជា ក៏ដូចជាប្រទេសទាំងអស់​នៅលើពិភព​លោក កំពុងយក​ចិត្តទុក​ដាក់ខ្ពស់ ទៅកិច្ចការពារកំអោយឆ្លង និងព្យាបាល ពិសេសគឺទៅ​លើវិធាន​ការការពារ​យ៉ាង​ម៉ឺងម៉ាត់​ជាទីបំផុត។ ឯកឧត្តម បន្តថា អ្វីដែល​សំខាន់​គឺបង​ប្អូន​ជាកងកម្លាំងអស់ត្រូវរក្សាអនាយម័យពាក់ម៉ាស់ រក្សា​អនាម័យ តាមរយៈការលាងសំអាតដៃ ជាមួយ​អាកុល សាប៊ូ ឬផេះ អោយ​បាន​ស្អាតទៅតាមការណែនាំ​របស់​ក្រសួង​សុខា​ភិបាល។

ឯកឧត្តម​ មេបញ្ជាការ បានបន្តក្រើនរំលឹក​ជានិច្ចកងកម្លាំងទាំងអស់ត្រូវមានសុខភាពល្អ តាមរយៈការហាត់ប្រាណ ហូបស្អាត រស់នៅស្អាត ដើម្បីអាចបំពេញភារកិច្ចបានល្អប្រសើរ ទៅលើភារកិច្ចការងារ ដែលថ្នាក់លើប្រគល់ជូន។

គួរបញ្ជាក់ថា អំណោយដែល ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រួមជាមួយនិងមេបញ្ជាការរង នាយសេនាធិការ បានយកមកចែកជូននៅក្នុងឱកាសនេះ គឺបានមកពីកងការពារព្រំដែន ខេត្តអានយ៉ាង ប្រទេសវៀត ក្នុងម្នាក់ៗទទួលបាននូវ មី១កេស  ប្រេងឆា១ដប ស្ករស១កញ្ចប់ និងម៉ាស់ ចំនួន១០ ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner