មូលនិធិគន្ធបុប្ឆាខែតុលាទទួលបានជាង៧០ម៉ឺនដុល្លារ

មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីការជួយសង្គ្រោះកុមារសម្រាប់ខែតុលាឆ្នាំ២០២០ បានទទួលចំនួនជាង៧០ម៉ឺន ដុល្លារអាមេរិក។ យោងតាមរបាយការណ៍ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគទឹកប្រាក់សរុបចំនួន ៣៧៤លាន៣២ម៉ឺន៤ពាន់១០០រៀល និង៦៦ម៉ឺន៣ពាន់៥៦២ ដុល្លារអាមេរិក។ ថវិកាទាំងនេះគឺជាការបរិច្ចាគពី សប្បុរសជនចំនួន៥ពាន់២៧៦រូប, ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងពីថវិកាទទួល បានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន៤ទីតាំង។

មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាមូលនិធី បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ «កុមារជាអនាគតរបស់កម្ពុជា»៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner