យុទ្ធសាស្ត្ររៀបចំកិច្ចប្រជុំចំនួន 3 ដែលមហាសេដ្ឋីមានទ្រព្យច្រើនបំផុតលើសាកលលោកម្នាក់តែងតែអនុវត្ត

បរទេស ៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនស្រាវជ្រាវទីអាវកាស SpaceX
ទើបតែត្រូវបានគេប្រកាសថាបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោកទី 2 នាំមុខលោក Bill Gates។

មានរឿងរ៉ាវជាច្រើនណាស់ដែលពាក់ព័ន្ធទៅនឹងបុរសរូបនេះមុនពេលដែលគាត់បានក្លាយទៅជាមនុស្សដ៏ជោគជ័យបែបនេះជាពិសេសបរាជ័យដ៏ច្រើនរាប់មិនអស់ក្នុងរយៈពេល10ឆ្នាំចុងក្រោយ។ ជាធម្មតាមនុស្សជោគជ័យ និងល្បីៗបែបនេះតែងតែមានទំលាប់នៃការរស់នៅធ្វើការងារប្លែកពីគេណាមួយឬច្រើនដែលនឹងអាចបង្រៀនអ្នកដទៃទៀតក្នុងការអនុវត្តតាម
បាន។

ថ្ងៃនេះ AMS Economy នឹងនាំអ្នកទាំងអស់គ្នាឲ្យបានដឹងពីទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍របស់ Elon Musk ពាក់ព័ន្ធទៅនឹងការរៀបចំកិច្ចប្រជុំរបស់គាត់ដែលតែងតែបានធ្វើ និង
កំពុងបានបន្តធ្វើរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងកិច្ចប្រជុំទាំងឡាយ លោក Elon Musk តែងតែប្រកាន់យកគោលការណ៍ចំនួន 3 សម្រាប់ខ្លួនគាត់ព្រមទាំងមេដឹកនាំតាមផ្នែកនៅក្នុងក្រុមហ៊ុនដើម្បីឲ្យគោរព និងអនុវត្តតាម៖

ទី១.មិនមែនជាកិច្ចប្រជុំដែលមានទំហំធំនោះទេ
លោក Elon Musk ធ្លាប់បានបញ្ជាក់ហើយថា កិច្ចប្រជុំទាំងអស់នៅ Tesla មិនគួរមានចំនួនលើសពី 4 ទៅ 6 នាក់ឡើយដោយចាប់យកតែមនុស្សសំខាន់ប៉ុណ្ណោះសម្រាប់ប្រធានបទនៃកិច្ចប្រជុំ។
ដូចនេះលោកតែងតែប្រើប្រាស់ពេលវេលាពិចារណាថា តើអ្នកណាខ្លះគួរតែចូលរួមកិច្ចប្រជុំនាពេលបន្ទាប់។

ទី២.ប្រសិនបើអ្នកគិតថាមិនអាចផ្តល់ប្រយោជន៍អ្វីក្នុងកិច្ចប្រជុំមួយនេះទេអ្នកអាចដើរចេញបាន លោក Elon Musk ធ្លាប់ពន្យល់ថាសារៈសំខាន់ដែលត្រូវតែកសាងវប្បធម៍នៃកិច្ចប្រជុំបែបនេះគឺវានឹងអាចជួយឲ្យអង្គភាពរបស់លោកទទួលបានភាពត្រឹមត្រូវ និងតម្លាភាពបំផុត។កិច្ចុប្រជុំដែលមានទំហំតូច
និងចូលរួមតែពីមនុស្សដែលសំខាន់ប៉ុណ្ណោះ ប៉ុន្តែបើសមាជិកចូលរួមណាម្នាក់ដែលគិតថាពួកគេគិតថាមិនអាចចូលរួមប្រយោជន៍អ្វីដល់កិច្ចប្រជុំទេនោះលោកតែងតែប្រាប់ថាពួកគេគឺអាចដើរចេញពីកិច្ចប្រជុំនេះបាន។

លោកបន្តថាមិនមានជាសកម្មភាពដ៏ព្រហើននោះទេ ប៉ុន្តែវាគឺជាអ្វីដែលកិច្ចប្រជុំ
រំពឹងទុក បើពួកគេមិនអាចផ្តល់ប្រយោជន៍ដល់កិច្ចប្រជុំនោះពួកគេមិនគួរចំណាយពេលខ្ជះខ្ជាយឡើយ។

ទី៣.មិនមែនជាកិច្ចប្រជុំដ៏ញឺកញាប់នោះឡើយ
លោក Elon Musk តែងតែនិយាយថាកិច្ចប្រជុំធ្វើឡើង គួរស្ថិតនៅក្នុងពេលណាចាំបាច់ប៉ុណ្ណោះ ដូចនេះត្រូវតែលប់ចោលឲ្យអស់នូវកិច្ចប្រជុំដែលតែងតែធ្វើឡើងជាប្រចាំពេក។លោកបន្តថាអ្នកដែលមានបទ
ពិសោធធ្វើការងារនៅអង្គភាពធំៗពិតជាបានយល់ថាគោលការណ៍ទី៣នេះពិតជាមានប្រយោជន៍ខ្លាំងពីព្រោះថាកិច្ចប្រជុំគួរតែត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាដែលចាំបាច់ និងអទិភាពបំផុតប៉ុណ្ណោះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner