​ឥណ្ឌា​ត្រៀម​រៀបចំ​ស​ម្ភារៈ​ក្លា​សេ​សម្រាប់​ការ​រក្សាទុក​ ​និង​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដោយ​សុវត្ថិភាព

​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ឥណ្ឌា​កំពុង​ត្រៀម​រៀបចំ​ស​ម្ភារៈ​ក្លា​សេ​ (​ទូរ​ទឹកកក​) ​សម្រាប់​ការ​រក្សាទុក​ ​និង​ចែកចាយ​វ៉ាក់សាំង​ដោយ​សុវត្ថិភាព​ ​។​

ប្រភព​បាន​អោយ​ដឹង​ថា​ ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​តម្រូវ​អោយ​រក្សាទុក​ ​និង​ដឹកជញ្ជូន​ក្នុង​បរិស្ថាន​ត្រជាក់​ខ្លាំង​បំផុត​ជាប់​ជានិច្ច​ ​ព្រោះថា​ ​ពួកវា​នឹង​បាត់បង់​ប្រសិទ្ធ​ភាព​ ​នៅ​ពេល​ស្ថិត​ក្រោម​សីតុណ្ហភាព​ខ្ពស់​ ​ឬ​ត្រជាក់​មិនដល់​ក​ម្រិ​ត​ ​។​

​សូម​ជម្រាប​ថា​ ​ឥណ្ឌា​អាច​នឹង​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចន្លោះ​ពី​៤​០​០​-​៥​០​០​លាន​ដូ​ស​ ​ខណៈ​រដ្ឋាភិបាល​បាន​បង្គាប់​អោយ​បណ្តា​រដ្ឋ​ទាំងឡាយ​ ​បង្កើត​ផែនការ​ជាបន្ទាន់​ ​ដើម្បី​ត្រៀម​សម្រាប់​ការ​រក្សាទុក​ ​និង​ការចែក​ចាយ​វ៉ាក់សាំង​ទាំងនោះ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner