អង្គការសុខភាពពិភពលោក WHO សម្តែងការព្រួយបារម្ភខ្ពស់ ខណៈប្រទេសជាច្រើននៅតែបន្តកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ អង្គការសុខភាពពិភពលោក WHO  នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ខណៈប្រទេសជាច្រើននៅតែបន្តកើនឡើងយ៉ាងគំហុកនូវករណីឆ្លងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។

ហើយសារជាថ្មីម្តងទៀត អង្គការសុខភាពពិភពលោក WHO  ថែមទាំងបានអំពាវនាវយ៉ាងទទូចឱ្យមានសាមគ្គីភាពសកល ដើម្បីយកជ័យជំនះលើការលំបាកដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០០ឆ្នាំមកនេះផងដែរ ។

ដោយឡែកពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ នាយកទទួលបន្ទុកកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការ WHO លោក ម៉ៃខឺល រីយ៉ាន បាននិយាយថា ការណែនាំឲ្យបើកសាលារៀនឡើងវិញ គឺត្រូវតែធ្វើឡើងដោយការសិក្សាអំពីស្ថានភាពជាក់ស្តែងនៃ COVID-19 នៅតាមតំបន់ ឬប្រទេសនីមួយៗនៅលើពិភពលោកសិន ព្រោះថា កម្រិតនៃការរាតត្បាតជំងឺ គឺខុសគ្នាខ្លាំងទៅតាមតំបន់ ឬប្រទេសទាំងនោះ ។ ដូច្នេះ WHO ប្រហែលជាត្រូវការពេលយូរទៀត ទើបអាចធ្វើការចេញសេចក្តីណែនាំ ថាតើគួរណែនាំឲ្យប្រទេសណាខ្លះ បើកសាលារៀនពួកគេឡើងវិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner