ប្រេស៊ីលវ៉ាដាច់អង់គ្លេស ក្លាយជាប្រទេសស្ថិតនៅលំដាប់ទី២ មានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតលើពិភពលោក

អត្ថបទដោយ៖
Kien Sereyvuth

ប្រេស៊ីល៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រេស៊ីលបានបង្ហាញថា ប្រេស៊ីលបានទម្លាក់អង់គ្លេស ក្លាយជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត លំដាប់ថ្នាក់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។

ក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងនៅថ្ងៃសុក្រនេះថា គិតត្រឹមរយៈពេល២៤ម៉ោងកន្លងទៅនេះ ប្រទេសខ្លួនបានកត់ត្រាមនុស្សស្លាប់ចំនួន៩០៩នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារជំងឺ COVID-19 ក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះកើនឡើងដល់៤ម៉ឺន១ពាន់៨២៨នាក់ លើសអង់ គ្លេសដែលមានអ្នកស្លាប់សរុប៤ម៉ឺន១ពាន់៤៨១នាក់ ។

សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសអ្នកឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០  ប្រទេសអាម៉េរិកឡាទីនមួយនេះមានអ្នកឆ្លងសរុប៨២ម៉ឺន៩ពាន់៩០២ករណី ក្នុងនោះមានអ្នកស្លាប់សរុប៤ម៉ឺន១ពាន់៩០១នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៧ពាន់៦១០នាក់ ខណៈអ្នកជម្ងឺសកម្ម ឬអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរសរុប៣៦ម៉ឺន៣៩១នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner