ថៃនឹងដកបំរាមគោចរពេលយប់ចេញទាំងស្រុងចាប់ពីដើមសប្តាហ៍ក្រោយនេះ ខណៈស្ថានការណ៍ COVID-19 កាន់តែធូរស្រាល

អត្ថបទដោយ៖
Kien Sereyvuth

ថៃ៖ រដ្ឋាភិបាលថៃនឹងដកបំរាមគោចរពេលយប់ចេញទាំងស្រុងតែម្តង គិតចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ ហើយថែមទាំងអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។

សេចក្តីសម្រេចខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ CCSA ដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រថៃលោក ប្រាយុទ្ធ ចាន់អូឆា ខណៈដែលការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងនៅតែបន្តអនុវត្តន៍ទៅមុខទៀត ។

បន្ថែមលើនេះ អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ CCSA លោក ថាវីស៊ីន វិសានុយោធិន បានបញ្ជាក់ថា ការធ្វើដំណើររវាងអន្តរជាតិ នឹងបន្តស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យប្រទេសថៃផ្ទុះករណីឆ្លង COVID-19 រលកទី២ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner