អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨លាននាក់ ក្នុងនោះស្លាប់ជិត៤៣ម៉ឺននាក់ និងជាសះស្បើយជិត៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៧៣ម៉ឺន៩ពាន់៨៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤២ម៉ឺន៨ពាន់៣៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៩៦ម៉ឺន៦ពាន់២៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១១ម៉ឺន៦ពាន់៩២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៦ពាន់៨២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៤ម៉ឺន១ពាន់៩៣៤នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨២ម៉ឺន៩ពាន់៩០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៩០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៧ពាន់៦១០នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន១ពាន់៤២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៧១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន៩ពាន់៣៧០នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់៦០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៤ពាន់៣៣០នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន២ពាន់៩៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៤៨១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕