កម្លាំងប៉ុស្តិ៍នគរបាលបានសហការជា មួយប្រជាការពារភូមិ បានចុះបង្ក្រាបប្រជាពលរដ្ឋចំនួន ២នាក់ដែលបានដាក់លប យកសត្វននាលខ្យងចំនួន ៥ក្បាល នៅក្រុងកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលបានសហការជា
មួយប្រជាការពារភូមិ បានចុះបង្ក្រាបប្រជាពលរដ្ឋចំនួន ២នាក់ដែលបានដាក់លប យកសត្វននាលខ្យងចំនួន ៥ក្បាល នៅចំណុចស្រែអំបិលឋិតក្នុងភូមិ ដំណាក់ពពូលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះបានប្រគល់ឲ្យជំនាញរដ្ឋបាលជលផលយកទៅធ្វើការលែងវិញហើយចំណែកឯមនុស្សទាំងពីរនាក់ ខាងលើត្រូវបានធ្វើ
ការអប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញ និងដកហូតយកសម្ភារលបយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង
ផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner